កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់កម្មវិធី ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី៣
គណៈកម្មការប្រឹក្សាយោបល់គម្រោងដើរតួនាទីសំខាន់ក្នុងការផ្តល់យោបល់ និងការណែនាំដល់ គម្រោងភាពជាគូសម្រាប់វិស័យព្រៃឈើ និងជលផលនៅកម្ពុជាដំណាក់កាលទី៣ ដើម្បីធានាថា គម្រោងរួមចំណែកដោះស្រាយកិច្ចការអទិភាពដែលមានក្នុងវិស័យសហគមន៍ព្រៃឈើ សហគមន៍ នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ដោយឆ្លើយតបនឹងតម្រូវការ របស់អ្នកពាក់ព័ន្ធ ទាំងអស់ រួមទាំងសហគមន៍សង្គមស៊ីវិល និងរដ្ឋាភិបាល។ កិច្ចប្រជុំនេះមានគោលបំណង
- ណែនាំពីតួនាទី និងសមាជិក ក្រុមប្រឹក្សាយោបល់គម្រោង
- ធ្វើបច្ចុប្បន្នភាពលទ្ធផលការងារ និង ភាពប្រឈមរបស់គម្រោងដល់សមាជិក ក្រុមប្រឹក្សាយោបល់គម្រោង
- បង្ហាញពីកិច្ចការអទិភាពដែលគម្រោងគ្រោងអនុវត្តន៍ននៅឆ្នាំ២០២២ ព្រមទាំង ស្នើរសុំអនុសាសន៍ពីសមាជិកក្រុមប្រឹក្សាយោបល់លើកិច្ចការអទិភាពទាំងនេះ។
កិច្ចប្រជុំនេះនឹងមានការចូលរួមពីសហប្រធាន និងសមាជិករបស់គណៈ កម្មការក្រុមប្រឹក្សា គម្រោង ដែលរួមមានមកពីរាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការរីខូហ្វ (RECOFTC) ចំនួន ២០រូប។
ពេលវេលា៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
កិច្ចប្រជុំនេះគាំទ្រដោយ ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិស៊ុយអែត (Sida)។ សម្រាប់ព័ត៌មានបន្ថែមពី កម្មវិធីសូមចូលទៅកាន់៖ https://www.recoftc.org/cambodia/projects/paff