បទសម្ភាសន៍ជាមួយនាយកប្រតិបត្តិរបស់អង្គការ RECOFTCបីរូប៖ បណ្ឌិត Tint Lwin Thaung បណ្ឌិត Yam Malla និង បណ្ឌិត Somsak Sukwong
អង្គការ RECOFTC ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ហើយរហូតមកដល់ពេលនេះមានរយៈពេលជិត ៣០ឆ្នាំដែលអង្គការមួយនេះបានជួយជ្រោមជ្រែង និងពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាន។ នេះជាភាគទី១ នៃបទសម្ភាសជាសម្លេង (podcast) ក្រោមប្រធានបទ “ពង្រឹងសមត្ថភាពសហគមន៍ ដើម្បីការផ្លាស់ប្តូរ” ដែលនឹងបង្ហាញនូវចលករដែលនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍។
បទសម្ភាសជាសម្លេងនេះ លើកឡើងពីការយល់ឃើញរបស់ លោកបណ្ឌិត Tint Lwin Thaung ដែលជានាយកប្រតិបត្តិបច្ចុប្បន្នរបស់អង្គការ RECOFTC ព្រមទាំងលោកបណ្ឌិត Yam Malla និង លោកបណ្ឌិត Somsak Sukwong ដែលជាអតីតនាយកប្រតិបត្តិរបស់អង្គការ RECOFTC។ វាគ្មិនទាំងបីរូប នឹងលើកឡើងដោយឥតលាក់លៀមអំពី សមិទ្ធផល និង ឧបសគ្គនានានៃការអនុវត្តសហគមន៍ព្រៃឈើ ក្នងអាណត្តិគ្រប់គ្រងរបស់ខ្លួន។
បទសម្ភាសនេះនឹងផ្តោទៅលើចំនុចដូចខាងក្រោមនេះ៖
មូលហេតុដែលជម្រុញឱ្យបង្កើតអង្គការ RECOFTC កាលពី ៣០ឆ្នាំមុន
ការវិវត្តនៃសហគមន៍ព្រៃឈើ
សមិទ្ធផលដែលអង្គការ RECOFTC សម្រចបានកន្លងមក និង ឧបសគ្គនានានៅពេលអនាគតទាក់ទងទៅនឹងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាពពីសំណាក់សហគមន៍មូលដ្ឋាន។