ការសិក្សាវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងភាពប្រឈមនានាចំពោះសហគមន៍ព្រៃឈើ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ
ការវាយតម្លៃនេះគឺដើម្បីស្វែងយល់ពីសមត្ថភាពរបស់សហគមន៍ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តី ពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ ក្នុងក្របខ័ណ្ឌសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីព្រៃឈើជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការវាយតម្លៃនេះផ្តោតទៅលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃអភិបាលកិច្ចព្រៃឈើ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ របស់សហគមន៍ មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន និង ហានិភ័យ និងឱកាសសម្រាប់សហគមន៍ព្រៃឈើ នៅក្នុងការលើកស្ទួយរបរចិញ្ចឹមជីវិតតាមរយៈ ការធ្វើជំនួញផល-អនុផលព្រៃឈើ។