គម្រោងសម្លេងដើម្បីព្រៃឈើ៖ ប្រទេសកម្ពុជា
17 March 2015
រីខូហ្វ
Stories of Change
វីដេអូនេះ បង្ហាញពីខ្សែជីវិតរបស់អ្នកដឹកនាំសហគមន៍ពីនាក់ស្ថិតក្នុងឃុំ អន្លង់វិល ដែលបានធ្វើការការពារព្រៃឈើក្នុងសហគមន៍របស់ពួកគាត់ ជាមួយនឹងសមាជិក ក៏ដូចជារួមគ្នាជាមួយ នឹងបណ្តាញសហគមន៍ផ្សេងទៀតក្នុងខេត្តពោធិ៍សាត់។ ពួកគាត់បាននាំពួកយើងទៅជាមួយពេលពួកគាត់ទៅល្បាតក្នុងព្រៃ និងប្រាប់ពួកយើងពីសារៈសំខាន់នៃព្រៃឈើសម្រាប់ពួកគាត់។ ឃុំអន្លង់វិល ជាផ្នែកមួយក្នុងចំណោមសហគមន៍ទាំង ១៦ផ្សេងទៀត ដែលបានចងក្រងគ្នាជាបណ្តាញក្នុងខេត្តពោធិ៍សាត់ ដែលជាបណ្តាញសហគមន៍ទី១ បង្កើតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២។ បណ្តាញនេះ អាចផ្តល់ជាវេទិកាសម្រាប់ឲ្យសហគមន៍ធ្វើការចែករំលែកព័ត៌មាន និងពិភាក្សាគ្នាក្នុងការដោះស្រាយ ជម្លោះ ដូចជាការរួមគ្នាក្នុងការដើរល្បាត ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការឈូសឆាយដីព្រៃឈើ