វគ្គបណ្តុះបណ្តាលស្តីពីវិធានរុក្ខវប្បកម្ម
![](/sites/default/files/styles/news_feature_image/public/news/images/photo_2019-03-11_11-01-12.jpg?itok=J9Lp136r)
រីខូហ្វ ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី វិធានរុក្ខវប្បកម្មសម្រាប់ការប្រើប្រាស់ព្រៃស្មាច់ប្រកបដោយនិរន្តភាពតាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ដោយមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងសមាជិកសហគមន៍ចំនួន២៣នាក់ ក្នុងនោះស្រ្តីចំនួន ១៤នាក់។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមីនា នៅសហគមន៍ព្រៃឈើសាមគ្គីព្រៃកជីក ឃុំជីខលើ ស្រុកស្រែអំបិលខេត្កកោះកុង។
![ការពិភាក្សារបស់សហគមន៍ក្នុងវគ្គបណ្តុះបណ្តាល](/sites/default/files/inline-images/photo_2019-03-11_11-00-57.jpg)
អ្នកចូលរួមបានយល់ដឹងមិនត្រឹមតែវិធីសាស្រ្តក្នុងការអនុវត្តរុក្ខវប្បកម្មព្រៃស្មាច់ ឲ្យមាននិរន្តរភាព និងស្របទៅតាមផែនការគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមក៏បានចុះអនុវត្តផ្ទាល់ផងដែរ។ ក្នុងនោះអ្នកចូលរួមអាចេះពីការកំណត់ឡូតិ៍គម្រូ ការធ្វើសារពើភ័ណ្ឌ ការដៅស្មាច់ដែលអាចប្រមូលផលបាន ការប្រមូលផលទៅតាមបច្ចេកទេសផ្សេងៗ។
![ការធ្វើសារពើភណ្ឌព្រៃស្មាច់](/sites/default/files/inline-images/photo_2019-03-11_11-01-01.jpg)
ជាគម្រោងបន្តសហគមន៍នឹងធ្វើការដឹកជញ្ជូនស្មាច់ដែលប្រមូលបានមកសហគមន៍ដើម្បីធ្វើការបែងចែកផលប្រយោជន៍រវាងសមាជិក បន្ទាប់ពីយកស្មាច់មួយចំនួនធ្វើការសាងសង់រោងស្តុកឈើស្មាច់របស់សហគមន៍រួច។