កម្មវិធីបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការចូលរួមប៉ាន់ប្រមាណធនធាន”
អង្គការរីខូហ្វ (RECOFTC) បាននិងកំពុងអនុវត្តកម្មវិធី “ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល ក្នុងប្រទេសកម្ពុជា ដំណាក់កាលទី៣(PaFF3)” ចាប់ពីខែ កក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣។ កម្មវិធីនឹងគាំទ្រលើការគ្រប់គ្រង និងអភិវឌ្ឍន៍ ក្នុងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្ត ស្ទឹងត្រែង។
ក្នុងនោះកម្មវិធីនឹងគាំទ្រការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការបង្កើត ឥណទានដើម្បីគាំទ្រដល់ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំនួន ៧កន្លែងនៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ កម្មវិធីនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ទៅដល់មន្ត្រីនាយកដ្ឋានជីវភាពសហគមន៍មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងបុគ្គលិកអង្គការរីខូហ្វ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីនាយកដ្ឋានជីវភាពសហគមន៍ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងបុគ្គលិកអង្គការរីខូហ្វក្នុងការចូលរួមសម្របសម្រួលរៀបចំផែនការ ស្របទៅតាមគោលការណ៍ណែនាំស្តីពីសហគមន៍តំបន់ការពារធម្មជាតិ។
កិច្ចប្រជុំនេះមានគោលបំណង
វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពរបស់សិក្ខាកាម៖
- យល់ដឹងពីទស្សនទាន និងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
- ប្រើប្រាស់វិធីសាស្រ្តប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់សម្រាប់ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ ការពារធម្មជាតិ ។
- ដំណើរការឥណទានសហគមមន៍ក្នុងផែនការគ្រប់គ្រងសហគមន៍តរំបន់ការពារធម្មជាតិ
- សម្របសម្រួលដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដោយមានការចូលរួម