RECOFTC Cambodia
रिकफ - नेपालको कार्यक्रमहरू

កម្មវិធីហ្រ្គីនមេគង្គ (Green Mekong Program) វេទិកា​ក្រុម​សិក្សា​ថ្នាក់​តំបន់​ស្តីពី អភិបាល​កិច្ច​ព្រៃឈើ ប្រកប​ដោយ​សមធម៌​លើក​ទី ៣

Mar 07
2015
Location
ខេត្តសៀមរាប
RECOFTC Events

សាវតារ

កម្មវិធីសមធម៌ និងការពង្រឹងបណ្តាញនៅមូលដ្ឋាន (GREEN Mekong) ដែលគំាទ្រមូលនិធិ​ដោយ​​ទីភ្នាក់​ងារ​សហរដ្ឋអាមេរិក ដើម្បី អភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្នែកមួយដ៏សំខាន់ដល់​ការកសាងសមត្ថភាពដល់មន្រ្តី​រដ្ឋាភិបាល ពាក់ព័ន្ធស្តីពីសមធម៌សង្គម នៅក្នុង អភិបាលកិច្ចព្រៃឈើ។ កម្មវិធីនេះបង្កើតឲ្យមាននូវ​វេទិការៀនសូត្រ​ថ្នា​ក់​​​តំបន់​នេះឡើង ​ក្នុងគោលបំណងណែនាំ វាយ​តម្លៃ និង រៀបចំ ផែនការសកម្មភាពពង្រឹងសមធម៌ក្នុ​ង​អភិបាលកិច្ចព្រៃឈើ។ ​ មន្រ្តីរដ្ឋបាលព្រៃឈើ/​មន្រ្តីរដ្ឋាភិបាល​ថ្នាក់ក្រោម​ជា​តិ​​មកពីប្រទេសមហាអនុ​តំបន់​ទន្លេ​មេគង្គ (ប្រទេសកម្ពុជា ឡាវ ថៃ ​និងវៀតណាម) ត្រូវបានអញ្ជើញចូល​រួម​ក្នុងបណ្តាញរៀនសូត្រថ្នាក់តំបន់នេះ។ វេទិកានីមួយៗ បាន​​ឱកាសឲ្យអ្នកចូលរួមលើកឡើងនូវគំនិតឆ្នៃប្រឌិតថ្មីៗរបស់ខ្លួន​ដើម្បីចែករំលែក និង ប្រាស្រ័យ​​ទាក់​ទង​គ្នាទៅវិញ​ទៅ​មក​ក្នុង​ចំណោម​សមាជិក​ក្រុមរបស់ខ្លួន ព្រមទាំងជាមួយ​សមាជិកក្រុម​មកពី​ប្រទេសផ្សេងៗទៀត។ អ្នកចូលរួមទាំងអស់​ផ្លាស់​ប្តូរយោបល់គ្នាទៅវិញទៅមក និង​យក​គោលការណ៍​សមធម៌​ទៅ​បញ្ជ្រាបក្នុងបរិបទការងាររៀងៗខ្លួន ដោយរៀន​សូត្រ​ពីគ្នាទៅវិញទៅមក ក៏ដូចជាពីបទពិសោធន៍នៃការ​ចុះ​ទៅ​ទស្សកិច្ចសិក្សានៅសហគមន៍ (site visits)។ សកម្មភាព​ទាំង​នេះ​រួមចំណែក​ បង្កើនយល់ដឹងអំពីសម​ធម៌ និង ជំនាញ​សម្រប​ខ្លួន (Engagement Skills) ដែល​ជាតម្រូវ​ការ​ក្នុង​អភិបាលកិច្ចព្រៃឈើ។
ក្រុមសិក្សាថ្នាក់តំបន់ស្តីពី អភិបាលកិច្ចព្រៃឈើប្រកបដោយសមធម៌នេះ ខុសប្លែកពីវេទិកាផ្សេងទៀត ដោយសារ​វេទិកា​រៀនសូត្រ​នេះផ្តោត​ជា​ពិសេស​ទៅលើមន្រ្តីរដ្ឋបាលព្រៃឈើនៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់មូល​ដ្ឋាន ដែលជាធម្មតា​ពួកគាត់​ធ្វើការ​ផ្ទាល់​ជាមួយ​សហគមន៍​មូលដ្ឋាន និងមានកាតព្វកិច្ចអនុវត្ត​គោលនយោបាយ និងបទដ្ឋានច្បាប់ស្តីពីអភិបាលកិច្ចព្រៃឈើនៅថា្នក់មូលដ្ឋាន។ បណ្តាញ​រៀនសូត្រ​ថ្នាក់​តំបន់ស្តីពីអភិបាលកិច្ច​ព្រៃឈើប្រកបដោយសមធម៌ មានគោលបំណងរួម ក្នុងការជម្រុញឲ្យមានការផ្លាស់ប្តូឥរិយាបទរបស់​អ្នកចូលរួម​ពី​ការអនុវត្ត​ការគ្រប់គ្រងព្រៃឈើ ឲ្យរួមបញ្ចូលតួនាទីរបស់អ្នសម្របសម្រួលនៅមូលដ្ឋាន បណ្តុះស្មារតី​យល់ដឹងអំពី​គុណតម្លៃ និងសារៈសំខាន់​របស់​សមធម៌នៅក្នុងអភិបាលកិច្ចព្រៃឈើ។ គេរំពឹងទុកថាអ្នកចូលរួម​រួមទាំងអស់​នឹង​អាចយក​ជំនាញ​ដែលពួក​គេបាន​រៀន​ទៅ​អនុវត្តន៍​ក្នុង​ស្ថាប័ន​របស់ពួកគេ។

គោលបំណង

គោលបំណងវេទិការៀនសូត្រថ្នាក់តំបន់នេះរួមមាន៖

  • កសាង​សមត្ថភាពអំពីសមធម៌សង្គម និង បរិយាប័ន្នសង្គម (social inclusion) ដល់​មន្រ្តីរដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ (ខេត្ត ​ស្រុក ឬ ឃុំ )​ ដែលជា​បុគ្គល​សំខាន់​​ក្នុង​ការ​អនុវត្ត​សកម្មភាព​គ្រប់​គ្រងព្រៃឈើ
  • ផ្តល់ឱកាស​សម្រាប់អ្នកពាក់ព័ន្ធនៅមូលដ្ឋានក្នុងការលើកឡើងពីទស្សន​វិស័យ និងការយល់ឃើញអំពី​សម​ធម៌​ព្រៃ​ឈើ និង ការប្រែប្រួល​អាកាសធាតុ  ដែលនឹងត្រូវផ្សព្វផ្សាយ​ទៅដល់​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ជះ​​ឥទ្ធិពលដោយ​ផ្ទាល់​នៅ​ដល់​ថ្នាក់​មូលដ្ឋាន
  • ប្រមូលនូវរាល់អនុសាសន៍ស្តី​ពីសមធម៌ ដែលនឹងត្រូវយកទៅបញ្ចូលទៅការផ្តួចផ្តើមថ្មីៗនៅថ្នាក់​ជាតិ  ហើយ​បន្ទាប់​នៅ​​ថ្នាក់​​តំបន់ (ឧទាហរណ៍​​៖ នៅក្នុង​សន្និសីទ និង កិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាលព្រៃឈើ​អាសាន ASFN)
  • ជំរុញ​កិច្ចពិភាក្សា និងកិច្ច​សហ​ប្រតិ​បត្តិ​ការណ៍ពហុប្រទេស ស្តីពី​សមធម៌នៅថ្នាក់​​មូលដ្ឋានរវាងមន្ត្រីថ្នាក់​ក្រោម​ជាតិ និ​ង ថ្នាក់មូលដ្ឋាន។
  • ការប្រកាសជាផ្លូវការនៃសមាជិកក្រុមរៀនសូត្រថ្នាក់តំបន់ និង​ការរៀបចំវេទិកាលើកទី១ បានធ្វើឡើង​នៅ​ទីក្រុង​ឈៀងម៉ៃ ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួម​សរុបចំនួន ២២នាក់ មក​ពី​ប្រទេសកម្ពុជា ៥នាក់ ប្រទេសឡាវ ៥នាក់  ប្រទេសថៃ ៥នាក់ និងប្រទេស​វៀតណាម ៥នាក់។ កម្មវិធីនេះរួមបញ្ចូលទាំង ទស្សន​កិច្ចទៅសហគមន៍ (field visit) ចំនួន​​ ០១ថ្ងៃ ផងដែរ និង០៤ថ្ងៃ​ទៀតជា សិក្ខាសាលា​ដែល​រួមមាន​ការណែនាំ​អំពី​ទស្សនទាន និងគោលការណ៍ស្តីអំពី​សមធម៌ សង្គម ធាតុផ្សំ​សំ​ខាន់​ៗនៃសមធម៌ និងបញ្ហាដែលកើតមានក្នុង​អភិបាលកិច្ចព្រៃឈើ​បច្ចុ​​ប្បន្ន​នៅក្នុងប្រទេស​​នៅ តំបន់មេគង្គ។
  • វេទិកាលើកទី២ ត្រូវបានធ្វើឡើងនៅទីក្រុងវ៉េ (Hue) ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៤។ វេទិកាលើកទី២ ផ្តោតជាសំខាន់លើការពិនិត្យមើលទៅលើស្ថានភាពសមធម៌​ជាក់​ស្តែង​​ក្នុងប្រទេសនីមួយៗ និង ការផ្តល់​គោលការណ៍ណែនាំ​ទៅដល់​មន្រ្តីថ្នាក់ក្រោមជាតិ ក្នុងការកំណត់​បញ្ហា​សម​ធម៌ នៅក្នុងបរិបទការងាររបស់ពួកគេ។ នៅចុងបញ្ចប់នៃវេទិកាលើកទី២ នេះ អ្នក​ចូលរួម​បានរៀបចំ​ផែនការ​អនុវត្តប្រចាំប្រទេសរៀងៗខ្លួន ក្នុងគោលបំណងកំណត់បាននូវបញ្ហាតាមរយៈករណីសិក្សា និង​ការអនុវត្តការងារ​ល្អ​ក្នុងអភិបាលកិច្ចព្រៃឈើដើម្បីធ្វើជាគម្រូ។ សមាជិករបស់ក្រុមសិក្សាថ្នាក់តំបន់បានចងក្រង និង ប្រមូល​ទិន្ន​ន័យ និង ព័ត៌មាន​ទាក់ទង​នានា ផ្អែកលើការវាយតម្លៃបន្ថែមទៀតទៅលើសមធម៌ ដែលអាចធ្វើ​ទៅបាន​ជា​ផ្នែក​​មួយនៃការងារបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
  • វេទិការៀនសូត្រថ្នាក់តំបន់លើកទី៣  

ដោយយោងទៅលើសកម្មភាពនានា​ក្នុងវេទិកាលើកទី១ និងលើកទី២ កន្លងមក វេទិកាលើកទី៣ នេះ​មា​ន​​​គោល​ដៅសម្រេច​ឲ្យបាន​នូវគោលបំណង​ដូចខាងក្រោមនេះ៖

  • ដើម្បីរំលឹក និងពិនិត្យមើលឡើងវិញនូវទស្សនទានរបស់សមធម៌ក្នុងអភិបាល​កិច្ចព្រៃឈើ​ នៅក្នុង​បរិ​ប​ទ​​របស់ប្រទេស​រៀងៗ​ខ្លួន និងបណ្តាប្រទេសផ្សេងៗក្នុងតំបន់មេគង្គដោយផ្អែកលើវេទិកាលើកទី ២
  • ដើម្បីចែករំលែក និង បង្ហាញលទ្ធផល​រកឃើញ និង ការសង្កេតទៅលើ​បញ្ហាស្តីពី​សមធម៌​នៅក្នុង​ប្រទេ​ស​នីមួយក្នុង​អភិបាលកិច្ចព្រៃឈើ ដោយផ្អែកលើផែនការសកម្មភាពដែលបានធ្វើឡើងក្នុងវេទិ​កា​លើកទី២​ នៅក្នុងទីក្រុងវ៉េ ប្រទេសវៀតណាម
  • ដើម្បីពិនិត្យទៅលើវិធីសាស្រ្តផ្សេងៗដែលបានប្រើប្រាស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសមធម៌សង្គម និង ការភ្ជាប់​ទំនាក់​ទំនងរបស់ភាគីពាក់ព័ន្ធ
  • រៀបចំផែនការសកម្មភាព ដើម្បីផលិតសំភារៈផ្សព្វផ្សាយ (ឧទាហរណ៍ៈ កូនសៀវភៅសំណួរ និងចំលើយ  ឯកសារ​វីដេអូរ ផ្ទាំងរូបភាព និង ខិតប័ណ្ណជាដើម)ស្តីអំពីបញ្ហា​សមធម៌​ក្នុង​បរិប​ទ​ប្រទេសនីមួយៗ។

ទីកន្លែង និងកាលបរិច្ឆេទដែលបានស្នើឡើង សម្រាប់វេទិកាលើកទី៣ នេះ៖


    កាលបរិច្ឆេទ        : ពីថ្ងៃទី ២ ដល់ទី ៧ ខែមិនា ឆ្នាំ ២០១៥
    ប្រទេស         : ព្រះរាជាណាចក្រកម្ពុជា
    ទីតាំង និង ទស្សនកិច្ចសិក្សាមូលដ្ឋាន     :​ខេត្តសៀមរាប