វគ្គបណ្តុះបណ្តាលស្តីពី ការកត់ត្រា និងការគ្រប់គ្រងហិរញ្ញវត្ថុ នៃក្រុមឥណទានសហគមន៍ព្រៃឈើ
Jan 19
2021
Location
ខេត្តកំពង់ធំ
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន ២១នាក់ មកពីក្រុមឥណទានសហគមន៍ព្រៃឈើចំនួន៥ ក្រុម ក្នុងចំណោមឥណទានសហគមន៍ទាំង១២ ដោយក្រុមឥណទានចំនួន២ ដែលទើបបង្កើតមានអ្នកចូលរួមចំនួន ៦នាក់ ក្នុងមួយសហគមន៍ និងសហគមន៍ចំនួន ០៣ មានអ្នកចូលរួមចំនួន ៣នាក់ក្នុងមួយសហគមន៍។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ៖
- សិក្ខាកាមយល់ដឹងពីការកត់ត្រាចំណូលចំណាយ ការប្រើប្រាស់ទម្រង់ស្នើសុំខ្ចីប្រាក់ កិច្ចសន្យាខ្ចីប្រាក់ សៀវភៅបេឡាចំណូលចំណាយ និងការវិភាជការប្រាក់ប្រចាំខែទៅតាមលក្ខន្តិកៈឥណទាននៃសហគមន៍នីមួយៗ និងរបាយការណ៍ហិរញ្ញវត្ថុ
- អ្នកពាក់ព័ន្ធចូលរួមត្រួតពិនិត្យតាមដានដំណើរការឥណទានសហគមន៍ព្រៃឈើ។