សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការត្រួតពិនិត្យ និងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម
១. សាវតា
មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (រីខូហ្វ) តាមរយៈកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី ២ (PaFF2), ជា គម្រោងដឹកនាំអនុវត្តដោយអង្គការ WWF និងចូលរួមអនុវត្តដោយ មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើហៅកាត់ថា RECOFTC, អង្គការផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ NTFP-EP និងសមាគមន៍ថែរក្សាវប្បធម៌ និងបរិស្ថាន ហៅកាត់ថា CEPA ។ PaFF2 ជាគម្រោងក្រោមជំនួយបដិភាគរបស់ទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍនៃប្រទេសស្វីស ដែលគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ព្រៃឈើ សហគមន៍នេសាទ នៅក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ដើម្បីចូលរួមពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ (រីខូហ្វ) បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ក្រោមការគាំទ្របច្ចេកទេស និងថវិកាពី រីខូហ្វ នៅថ្នាក់តំបន់ អនុវត្តន៍សាកល្បងគម្រោង ពង្រឹងការត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម នៅសហគមន៍ព្រៃឈើគោលដៅ ចំនួនបី នៅខេត្តកំពង់ធំ រួមមានសហគមន៍ព្រៃឈើព្រៃក្បាលបី សហគមន៍ព្រៃឈើត្រពាំងរូង និងសហគមន៍ ព្រៃឈើអូរសោម។
គម្រោងបានគាំទ្រសហគមន៍ព្រៃឈើទាំងបី រៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតំលៃដោយមានការ ចូលរួម ដែលអាចឲ្យសហគមន៍តាមដាន និងវាយតំលៃវឌ្ឍនភាព និងភាពប្រឈមក្នុងការគ្រប់គ្រង សហគមន៍ព្រៃឈើរបស់ពួកគេ។ កន្លងមកគម្រោងបានកសាងសមត្ថភាព គាំទ្រសហគមន៍គោលដៅ ទាំងបី រៀបចំការត្រួតពិនិត្យនិងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម ព្រមទាំងសាកល្បងវាយតំលៃ ស្ថានភាពសហគមន៍ព្រៃឈើទាំងបី សម្រាប់ឆ្នាំ២០១៧ផងដែរ។
គម្រោងនឹងរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំស្តីពីការត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើដោយមានការ ចូលរួម ដែលចួលរួមដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើខេត្ត អជ្ញាធរដែនដី មន្រ្តីសង្កាត់និងផ្នែកពាក់ព័ន្ធនៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងបុគ្គលិកអង្គការដៃគូរនៅ ខេត្តកំពង់ធំ ព្រមទាំងការិយាល័យសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើផងដែរ
២. គោលបំណង
សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការត្រួតពិនិត្យនិងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម មានគោលបំណង៖
- បង្ហាញពីដំណើរការរៀបចំ ប្រពន្ធ័ត្រួតពិនិត្យ និងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការ ចូលរួម ដែលគម្រោងបានអនុវត្តន៍កន្លងមក
- ចែករំលែកលទ្ធផលនៃការអនុវត្តសាកល្បងប្រព័ន្ធត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើ ដោយមានការចូលរួមរបស់សហគមន៍ព្រៃឈើគោលដៅទាំងបីរបស់គម្រោង
- ពិភាក្សាកែលំអប្រព័ន្ធត្រួតពិនិត្យនិងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម ដើម្បីឱ្យសហគមន៍ និងអ្នកពាក់ព័ន្ធមានលទ្ធភាពយកប្រើប្រាស់បានសម្រាប់ការងារ ត្រួតពិនិត្យសហគមន៍ ព្រៃឈើដោយមានការចូលរួម ស្របតាមគោលនយោបាយ ច្បាប់ និងបទដ្ឋានពាក់ព័ន្ធនឹងការគ្រប់គ្រង សហគមន៍ព្រៃឈើនៅកម្ពុជា។
៣. ទីកន្លែងនិងពេលវេលា
សិក្ខាសាលានឹងរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨។
៤. អ្នកចូលរួម
សិក្ខាសាលាឆ្លុះបញ្ចាំងនេះមានអ្នកចូលរួមសរុប ៤០នាក់ ក្នុងនោះមាន៖
- តំណាងការិយាល័យសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ ២នាក់
- មន្រ្តីសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើពាក់ព័ន្ធ នៃខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ១០នាក់
- អជ្ញាធរដែនដី មេភូមិ និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ១០នាក់
- បណ្តាញសហគមន៍ព្រៃឈើខេត្ត ៥នាក់ (ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ)
- តំណាងគណៈកម្មការសហគមន៍ព្រៃឈើគោលដៅ ៦នាក់
- ក្រុមការងារ RECOFTC (4 PCFPCs PaFF2)
- អង្គការដៃគូរ ៨នាក់