RECOFTC Cambodia
रिकफ - नेपालको कार्यक्रमहरू

សិក្ខា​សាលា​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្រ្តី​ក្នុង​ការ​គ្រប់គ្រង​សហគមន៌​តំបន់​ការពារ​ធម្មជាតិ

Mar 15
2016
-
18
Location
មណ្ឌលគិរី
RECOFTC Events

RECOFTC កំពុងអនុវត្តន៍ គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ (SFB) ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញតំបន់ព្រៃឡង់ និងនៅតំបន់ព្រៃការពារខេត្តមណ្ឌលគីរី តាមរ​យៈការគាំទ្រថវិកាពីអង្គការ USAID ។ តាមរយៈគម្រោងនេះ RECOFTC សហការជាមួយក្រុមការងារនៃសាខាសមាគមន៍នារីក្រសួងបរិស្ថាននឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់ក្រុមការងារយេនឌ័រ និងនារីក្រសួងបរិស្ថាន។  

គោលបំណង

សិក្ខាសាលាបណ្តុះបណ្តាល នេះរៀបចំឡើងក្នុងគោលបំណង បង្កើនសមត្ថភាពលើភាពជាអ្នកដឹកនាំដល់ក្រុមការងារនារី និងក្រុមការងារយេនឌ័រក្រសួងបរិស្ថានទាក់ទងនឹងការ គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងតួនាទីរបស់គណកម្មាការសហគមន៍តំបន់ការពារធម្មជាតិក្នុង ការចូលរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ និងបង្កើនទំនាក់ទំនងរវាងក្រុមការងារនារី និងយេនឌ័រដើម្បីពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តការងារ ។ 

កាលបរិច្ឆេទ និងទីកន្លែង 

ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៨ ខែមីនា  ឆ្នាំ២០១៦ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។