RECOFTC កម្ពុជា
PaFF

សិក្ខាសាលា ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា៖ បទពិសោធន៍ មេរៀន និងនវានុវត្តន៍នានា រយៈពេល១០ឆ្នាំ កន្លងមក

May 24
2023
Location
សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ
សហគមន៍ព្រៃឈើព្រៃក្បាលបី ខេត្តកំពង់ធំ
RECOFTC/PaFF

គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ហៅកាត់ PaFF ចែកជា៣ដំណាក់កាល ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានចូលរួមអនុវត្តដោយ អង្គការរីខូហ្វ (RECOFTC) អង្គការ Non-Timber Forest Products Exchange Programme (NTFP-EP) អង្គការ World Wildlife Fund for Nature (WWF) និង អង្គការ Culture and Environment Preservation Association (CEPA)។

PaFF ទទួលថវិកាពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារ​ស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍអន្តរជាតិ (Sida)។ ក្នុងការអនុវត្តសកម្មភាពគម្រោងកន្លងមក គម្រោងក៍ទទួលបានការគាំទ្រថវិកាពីដៃគូអភិវឌ្ឍនានាផងដែរ។

ក្នុងការអនុវត្តការងាររបស់ខ្លួនគម្រោង បានសហការយ៉ាងជិតស្និទជាមួយ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ខ័ណ្ឌរដ្ឋបាលព្រៃឈើ និងខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីទេសចរណ៍ អាជ្ញាធរដែនដីទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ នៅតាមខេត្ត ដែលជាគោលដៅរបស់គម្រោង (កំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង) ដើម្បីគាំទ្រដល់សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទ។

 ក្នុងន័យនេះគម្រោងនឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងពីមេរៀននានាដែលទទួល បានពីការអនុវត្តគម្រោងរយៈពេលកន្លងមក ជាមួយអ្នកពាក់ព័ន្ធនានាក្នុងវិស័យព្រៃឈើ និងវិស័យជលផលចំនួន ១២០រូប មកពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន​ មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ អង្គការសង្គលស៊ីវិលជាតិ និងអន្តរជាតិ វិស័យឯកជន ស្ថាប័នសិក្សា សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ

សិក្ខាសាលានេះមានគោលបំណងសំខាន់ដើម្បីចែករំលែកលទ្ធផល​គម្រោង PaFF ទទួលបានពីការអនុវត្តការងារគម្រោង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្តល់វេទិការឆ្លុះបញ្ចាំងពី ភាពប្រឈម និងនវានុវត្តន៍ ដែលគម្រោងទទួលបាន។ ជាងនេះទៀតសិក្ខាសាលានេះផ្តល់ឱកាសឲ្យការពិភាក្សា និងរៀនសូត្រពីបទពិសោធន៍នៃភាពជាដៃគូសម្រាប់គាំទ្រដល់ សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅអានឯកសារទស្សនទានសិក្ខាសាលាដូចមានជូនភ្ជាប់។