កិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារសម្របសម្រួលថ្នាក់ខេត្តរបស់រីខូហ្វ
លោក ហេង ដា អនុប្រធានអង្គការរីខូហ្វកម្ពុជា បានដឹកនាំការប្រជុំផ្ទៃក្នុងជាមួយអ្នកសម្របសម្រួលថ្នាក់ខេត្តទាំង៤
រីខូហ្វ ក្រោមជំនួយពីម្ចាស់ជំនួយៗនានា បានអនុវត្តគម្រោងជាច្រើនដើម្បីជួយដល់ការបង្កើនសិទ្ធិដល់សហគមន៍ព្រៃឈើ នៅទូទាំងប្រទេស។ បច្ចុប្បន្នក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ រីខូហ្វ រួមជាមួយនឹងអង្គការដៃគូ បានអនុវត្តកម្មវិធី PAFF ដំណាក់កាលទី២។
ដើម្បីឲ្យការអនុវត្តកម្មវិធីដំណាក់កាលទី២ នេះកាន់តែមានប្រសិទ្ធិភាព លោក ហេង ដា បានដឹកនាំកិច្ចប្រជុំជាមួយនឹងអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត។ កិច្ចប្រជុំនេះផ្តោតទៅលើ ការពិនិត្យពីលទ្ធផលនៃការអនុវត្តគម្រោងពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៧ និងការធ្វើផែនការសម្រាប់ឆ្នាំ ២០១៨ ជាបន្តទៅទៀត។