RECOFTC កម្ពុជា
រឿង

ប្រសិទ្ធភាពនៃវេទិកា​រ​​​បស់​បណ្តាញ​សហគមន៍​ព្រៃឈើ

09 June 2018
ថាច់ មេត្រី អ្នកសម្របសម្រួលគម្រោងប្រចាំខេត្តក្រចេះ
សហគមន៍ស្រែរនាម​សម្រេចផ្លាស់ប្តូរពីក្រុមសន្សំ មកជាក្រុមក្រេឌីតសហគមន៍បន្ទាប់ពីចូលរួមស្តាប់​ផលប្រយោជន៍ក្រេឌីតសហគមន៍​ក្នុង​កិច្ចប្រជុំ​ត្រីមាសរបស់បណ្តាញសហគមន៍
Notes from the Field
The Center for People and Forests

សហគមន៍ស្រែរនាម បានបង្កើតក្រុមសន្សំតាំងពីខែមីនា ឆ្នាំ២០១៥ តាមរយៈការគាំទ្រពីអង្គការក្នុងស្រុកគឺ​ អង្គការសកម្ម​ភាពសុមាលភាពស្រ្តីកម្ពុជា (KWWA) តាំងពីឆ្នាំ២០១៥ ក្រោមលក្ខខណ្ឌថាក្រុមសន្សំត្រូវបែងចែកចំណូល២៤០,០០០រៀល ពី​ការប្រាក់ដែលទទួលបានដើម្បីយកទៅគាំទ្រការល្បាតរបស់សហគមន៍​ក្នុងការពារសហគមន៍ព្រៃឈើ។ 

ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំបណ្តាញសហគមន៍ និង​ស្តាប់ពីការចែករំលែករបស់សហគមន៍ព្រៃឈើព្រៃក្បាលបី ពីខេត្តកំពង់ធំ ក្នុងការអនុវត្តន៍​ក្រេឌីតសហគមន៍នៅសហគមន៍របស់ពួកគាត់ គណៈកម្មាការសហគមន៍ស្រែរនាម​បាន​ពិភាក្សាគ្នា និងសម្រេចក្នុងការផ្លាស់ប្តូរពីក្រុមសន្សំ មកជាក្រេឌីតសហគមន៍វិញ ដោយសារតែ​ពួកគាត់គិតថា ថវិកា​ដែល​បាន​ពីក្រេឌីតសហគមន៍គឺអាចជួយដល់មិនត្រឹមតែការល្បាតប៉ុណ្ណោះទេ ប៉ុន្តែគឺអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍន៍​សហគមន៍ ពិសេសក្នុងការអនុវត្តផែនការគ្រប់គ្រងដែលភាគច្រើនត្រូវការថវិកា ហើយពួកគាត់តែងតែពឹងផ្អែកលើ​ថវិកា​ពី​ខាងក្រៅតែប៉ុណ្ណោះ។ ​គណៈកម្មាការ​បាន​ពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងសមាជិកលើការផ្លាស់ប្តូរនេះ នឹងបានទទួលការ​យល់ព្រមពីសមាជិកនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយទទួលបានការយល់ព្រមពីក្រុមប្រឹក្សាឃុំនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨។ 

ជារួម កិច្ចប្រជុំបណ្តាញព្រៃឈើនៅខេត្តក្រចេះ ដែលបានទទួលការគាំទ្រថវិកាពីSRJS ពិតជាបានជួយដល់ប្រសិទ្ធិភាព​នៃ​ការ​អភិវឌ្ឍន៍សហគមន៍តាមរយៈការចែករំលែកពីការអនុវត្តល្អៗរវាងគ្នា។