RECOFTC Cambodia
PaFF

កិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារសម្របសម្រួល​ថ្នាក់​ខេត្ត​របស់​រីខូហ្វ

លោក ហេង ដា អនុប្រធានអង្គការរីខូហ្វកម្ពុជា បានដឹកនាំ​ការ​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​អ្នក​សម្របសម្រួល​ថ្នាក់​ខេត្ត​ទាំង​៤
លោក ហេង ដា និងអ្នកសម្របសម្រួលថ្នាក់ខេត្តក្នុងកិច្ចប្រជុំ

រីខូហ្វ ក្រោមជំនួយពីម្ចាស់ជំនួយៗនានា បានអនុវត្តគម្រោងជាច្រើនដើម្បីជួយដល់ការបង្កើនសិទ្ធិដល់សហគមន៍ព្រៃឈើ នៅទូទាំងប្រទេស។ បច្ចុប្បន្នក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ រីខូហ្វ រួមជាមួយនឹងអង្គការដៃគូ បានអនុវត្តកម្មវិធី PAFF ដំណាក់កាលទី២។ 

ដើម្បីឲ្យការអនុវត្តកម្មវិធីដំណាក់កាលទី២ នេះកាន់តែមានប្រសិទ្ធិភាព លោក ហេង ដា បានដឹកនាំកិច្ចប្រជុំជាមួយនឹង​អ្នក​សម្របសម្រួលគម្រោងថ្នាក់ខេត្ត។ កិច្ចប្រជុំនេះផ្តោតទៅលើ ការពិនិត្យពីលទ្ធផលនៃការអនុវត្តគម្រោងពីខែកក្កដា ដល់ខែ​ធ្នូ ឆ្នាំ២០១៧ និងការធ្វើផែនការសម្រាប់ឆ្នាំ ២០១៨ ជាបន្តទៅទៀត។