RECOFTC Cambodia
PaFF

គណៈ​កម្មាការ​សហគមន៍​ព្រៃឈើ​ព្រៃ​ក្បាល​បី​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​គណៈប្រតិភូ​SDC

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ SDC ទៅសហគមន៍ព្រៃឈើព្រៃក្បាលបី ក្នុងខេត្តកំពង់ធំ

នាថ្ងៃទី ០៦ ខែ​កុម្ភៈ ឆ្នាំ២០២០ ក្រោមគម្រោង ភាពជាដៃគូព្រៃឈើ និងជលផល ដែល​អនុវត្តដោយ​រីខូហ្វ និងអង្គការ​ដៃគូ គណៈកម្មាការសហគមន៍ព្រៃឈើ​ព្រៃក្បាលបី ស្ថិតក្នុងឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ បានស្វាគមន៍​​ដំណើរ​ទស្សនកិច្ច​របស់​ គណៈប្រតិភូនៃ​ទីភ្នាក់ងារ​ស្វីស​សម្រាប់​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដើម្បីបង្ហាញ​ពី​ដំណើរការគ្រប់គ្រងព្រៃសហគមន៍ បញ្ហាប្រឈម និងការគាំទ្ររបស់គម្រោង។

លោកឃួន ម៉ុន ប្រធានសហគមន៍បានបង្ហាញដល់គណៈប្រតិភូពី​ប្រវត្តិសហគមន៍ ដែល​បានបង្កើតឡើងតាំងពីឆ្នាំ២០០១ ទទួលស្គាល់ដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និង​ទទួលបានការយល់ព្រមលើផែនការគ្រប់គ្រងនៅឆ្នាំ២០១៥។ បច្ចុប្បន្នសហគមន៍ សហការជាមួយ​រដ្ឋបាលព្រៃឈើ អជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បាននឹងកំពុងអនុវត្តសកម្មភាពមួយចំនួនដែល​មានក្នុងផែនការគ្រប់គ្រង ដោយប្រើប្រាស់គាំទ្រពីអង្គការដៃគូ និងថវិកាដែលទទួលបានពីវិភាជនៃ​ឥណទានសហគមន៍ វិភាគទានពីការប្រមូលអនុផលព្រៃឈើ វិភាគទានពី​តំបន់អេកូទេសចរ និង​ពីការលក់​អុស​ដែល​បានពីការធ្វើសុវុឌ្ឍកម្មព្រៃឈើ​។ ក្នុងនោះ​ គម្រោង ភាពជាដៃគូព្រៃឈើ និងជលផល ហៅកាត់ថា (PAFF) ក៏បានជួយ​ដល់​ការ​បណ្តុះបណ្តាលសហគមន៍​លើការធ្វើសុវុឌ្ឍកម្ម និង​ការចុះអនុវត្តផ្ទាល់។  

 

income 2019

គណៈប្រតិភូ មានការចាប់អារម្មណ៍ទៅលើ​ការ​ទប់ស្កាត់បទល្មើសរបស់សហគមន៍ និងទស្សនវិស័យរបស់​សហគមន៍នាពេល​អនាគត ពិសេសប្រសិនបើមិនមាន​ការជួយគាំទ្រ​ឧបត្ថម្ភពីអង្គការដៃគូ។ ឆ្លើយតបនឹង​សំនួរនេះ លោក ឃួន ម៉ុន បាន​មានប្រសាសន៍​ថា ក្រុមល្បាត និង​សមាជិកទាំងអស់​គឺ​​Expense 2019បានចូលរួមទាំងអស់ក្នុងការទប់ស្កាត់​បទល្មើស ហើយក្នុងនោះក៏មាន​ការគាំទ្រ​ពីអ្នកពាក់ព័ន្ធដូចជាសង្កាត់រដ្ឋបាលព្រៃឈើ និងអជ្ញាធរភូមិឃុំផងដែរ។ សម្រាប់​ទស្សនវិស័យនាពេល​អនាគត

 

 

លោកបានមានប្រសាសន៍ថា សហគមន៍មាន​បំណង​បង្កើនទុន​ឥណទាន​ដើម្បីទទួលបាន​វិភាជន៍កាន់តែច្រើនសម្រាប់ប្រើប្រាស់សម្រាប់​ការ​គ្រប់គ្រងព្រៃ និង​ធ្វើការសហការ​ជាមួយឃុំ​ក្នុង​ការ​ដាក់​បញ្ចូល​សកម្មភាពរបស់សហគមន៍ទៅក្នុងកម្មវិធី​អភិវឌ្ឍន៍ឃុំ។ “ការបង្កើនសមត្ថភាព​របស់គណៈកម្មាការ​សហគមន៍​ក៏ជា​ការចាំបាច់មួយផងដែរ​ក្នុងការគ្រប់គ្រងសហគមន៍ឲ្យកាន់តែប្រសើរ” លោក ឃួន ម៉ុន​    មានប្រសាសន៍​ពី​ទស្សនវិស័យរបស់សហគមន៍។

 

លោក ឃួន ម៉ុន បង្ហាញពីការ​ធ្វើសុវុឌ្ឍកម្មព្រៃឈើដល់គណៈប្រតិភូ

លោក អ៊ុល កេប ប្រធាន​ក្រុមឥណទាន បានបញ្ជាក់​ពីសារៈសំខាន់នៃការបង្កើនទុនឥណទាន គឺមិនត្រឹមតែ​អាច​ទទួល​បានថវិកាសម្រាប់គ្រប់គ្រងព្រៃប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាចបង្កើនអ្នក​ជួយក្នុងការងារគ្រប់គ្រងក្រុមឥណទាន​ឲ្យកាន់តែប្រសើរថែមទៀតផង ដូចជាអ្នកដែល​ចេះប្រើប្រាស់កុំព្យូទ័រ ដែល​បច្ចុប្បន្នកំពុងធ្វើការ​ដោយស្ម័គ្រចិត្ត​តែប៉ុណ្ណោះ។

គម្រោង PAFF បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី២ អនុវត្តចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដោយផ្តោតលើ ការ​គាំទ្រសហគមប៍គោលដៅក្នុងខេត្តចំនួន៤ឲ្យទទួលបាននូវសិទ្ធិ​ប្រើប្រាស់ធនធានធម្មជាតិ បង្កើនប្រាក់ចំណូល និងជម្រើសស្បៀងអាហារតាមរយៈការប្រើប្រាស់​ដោយនិរន្តរភាពនៃអនុផលព្រៃឈើ និង បង្កើនបរិយាកាស​នៃលក្ខខណ្ឌគោលនយោបាយដែល​គាំទ្រដល់​តម្រូវការ​សេដ្ឋកិច្ច និងតម្លៃនៃមូលធនធានធម្មជាតិ ទៅក្នុងផែនការ​អភិវឌ្ឍន៍។