វគបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ
Jun 03
2019
-
04
Location
ព្រះវិហារ
ដើម្បីគម្រោងឥណទានសហគមន៍ព្រៃឈើដំណើរការទៅបាន គណៈកម្មការក្រុមឥណទានត្រូវបានបង្កើតឡើងតាមសហគមន៍និមួយៗ ដែលតម្រូវឲ្យមានការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និងការគ្រប់គ្រងថវិកា (ការកត់ត្រាបញ្ជីចំណូលចំណាយ ការបែងចែកផលប្រយោជន៍) ដើម្បីពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារក្រុមឥណទានប្រកបដោយប្រសិទ្ធភាព។
រីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុដល់គណៈកម្មាការក្រុមឥណទានក្នុងខេត្តព្រះវិហារចំនួន ២០នាក់។