វគ្គបណ្តុះបណ្តាលស្តីពីឥណទានសហគមន៍ព្រៃឈើ
Feb 18
2019
Location
ខេត្តក្រចេះ
RECOFTC តាមរយៈគម្រោងធនធានរួម ដំណោះស្រាយរួម (SRJS) និងគម្រោង PaFF បានផ្តួចផ្តើមឲ្យមានការបណ្តុះបណ្តាល រវាងសហគមន៍ និង សហគមន៍ ដែលជាការសម្របសម្រួល និងលើកទឹកចិត្តឲ្យ គគស ដែលមានបទពិសោធន៍ បង្រៀនដល់ គគស ផ្សេងទៀត ដោយសារតែ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើតែងបានទទួលការបណ្តុះបណ្តាលពីអង្គការដែគូអភិវឌ្ឍសហគមន៍ព្រៃឈើ និងស្ថាប័នជំនាញ ការបណ្តុះបណ្តាលនេះត្រូវការធនធានមនុស្សមកពីខាងក្រៅ ហើយជួនកាលជួបប្រទះនូវការប្រឈមមួយចំនួន ដូចជា ការប្រើប្រាស់ភាសាបច្ចេកទេស ដែលសហគមន៍ពិបាកយល់ និងជួនការសហគមន៍គិតថាចំណេះដឹងទាំងនោះមិនអាចយកទៅអនុវត្តនៅក្នុងសហគមន៍គាត់បាន ឆ្លើយតបទៅនឹងបទពិសោធន៍នៃការប្រឈមទាំងនេះ ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖
- លើកទឹកចិត្ត ឲ្យសហគមន៍ ដែលមានបទពិសោធន៍ជួយដល់សហគមន៍ផ្សេងទៀត
- ពង្រីកទស្សនទាននៃគម្រោងឥណទានគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ទៅដល់សហគមន៍ដែលចាប់អារម្មណ៍
- ធ្វើផែនការសកម្មភាពបង្កើតគម្រោងឥណទានគាំទ្រការអនុវត្តផែនការគ្រប់គ្រងនៅតាមសហគមន៍គោលដៅនិមួយៗ