RECOFTC Cambodia
PaFF

កិច្ចប្រជុំគណៈកម្មការសម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង

Sep 30
2020
Location
ខេត្តស្ទឹងត្រែង
RECOFTC Events

គណៈកម្មការសម្រសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តគឺមាន​គោលបំណង ជួយដល់ការពង្រឹង​ការអនុវត្តកម្មវិធីសហគមន៍ព្រែឈើជាតិឲ្យមានប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍសង្គមស៊ីវិលនិងបណ្តាភាគីពាក់ព័ន្ធ និងរួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ​ប្រកប​ដោយ​និរន្តភាពនិងកាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​សហគមន៍មូលដ្ឋាន។

ដើម្បីដំណើរការគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (PCFCC) ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ គណៈកម្មាការបានរៀបចំកិច្ចប្រជុំរៀងរាល់បីខែម្តង នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាការសម្របសម្រួលព្រៃឈើខេត្តស្ទឹងត្រែង នឹងរៀបចំកិច្ចប្រជុំត្រីមាសរបស់ខ្លួន ដោយមានការឧបត្ថម្ភថវិកាពី "​កម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល" អនុវត្តដោយ RECOFTC, NTFP-EP, CEPA & WWF ទទួលបានជំនួយពី SDC  "កម្មវិធីធនធានរួម ដំណោះស្រាយរូម (SRJS)" ដែលទទួលការគាំទ្រថវិកាពីអង្គការ IUCN-Netherland ។ កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖

  • ពិនិត្យរបាយការណ៍ និងផែនការប្រជុំត្រីមាសមុនធៀបនឹងលទ្ធផលសម្រេចបាន
  • ពិនិត្យរបាយការណ៍ បញ្ហា និងតម្រូវការដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ និងលើកផែនការអនុវត្តបន្ត។
  • បច្ចុប្បន្នភាពលើគម្រោងអភិវឌ្ឍសហគមន៍ព្រៃឈើក្នុងខេត្តស្ទឹងត្រែង
  • ប្រមូលព័ត៌មានដើម្បីធ្វើរបាយការណ៍ជូនគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ